លោក ត្រាំ អ៊ីវតឹក ដឹកនាំសកម្មជន ២.០០០នាក់ ក្នុងស្រុកទឹកផុស ធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត ឃុំ-សង្កាត់
ចុះផ្សាយថ្ងៃទី Saturday, 19 May 2012.
កំពង់ឆ្នាំងៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក និងជាសមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារថ្នាក់កណ្តាល ចុះជួយស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានដឹកនាំសកម្មជន ប្រមាណជាង ២.០០០ នាក់ បើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីព្រឹកថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ ដែលជាថ្ងៃយុទ្ធនាការដំបូង របស់គណបក្សនយោបាយ ដែលមានឈ្មោះជាបេក្ខភាព បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់។
លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានថ្លែងក្នុងឱកាសនោះធ្វើយុទ្ធនាការនោះថា រយៈពេល ៣៣ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់សម្តេចទាំង៣ ដែលជាអគ្គមគុទ្ទេសក៍ដ៏ឆ្នើម ជាប្រធានដឹកនាំគណបក្ស ប្រជាជនកម្ពុជា បានផ្សាភ្ជាប់ដោយរួមសុខ រួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ ពុះពារ ដឹកនាំប្រទេសជាតិ ឆ្លងកាត់ឧបសគ្គ និងការលំបាកសព្វបែបយ៉ាង ដើម្បីបង្រួបបង្រួមជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងអភិវឌ្ឍប្រទេសជាតិ រហូតឈានទៅរកភាព រីកចម្រើន ដូចពេលបច្ចុប្បន្ននេះ។
លោកបានបន្តថា ក្រោមការដឹកនាំរបស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យមូលដ្ឋានឃុំ-សង្កាត់ នៅទូទាំងប្រទេសកាន់តែមានរីកចម្រើនលើគ្រប់វិស័យ ហើយកម្រិតជីវភាព របស់ប្រជាពលរដ្ឋទៀតសោត ក៏កំពុងត្រូវបានលើកកម្ពស់កាន់តែ ប្រសើរឡើង ជាលំដាប់ថែមទៀត ជាក់ស្តែង ឃុំទាំង៩ ក្នុងស្រុកមានផ្លូវខ្វាត់ខ្វែង បានរួមចំណែកយ៉ាងពិសិដ្ឋ ចំណេញពេលវេលា និង កាត់បន្ថយការចំណាយ របស់បងប្អូន ប្រជាពលរដ្ឋថែមទៀត។
លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានថ្លែងនៅចំពោះមុខ សមាជិកសមាជិកា បក្សយ៉ាងច្រើនកុះករថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ ជាទិវាប្រវត្តិសាស្រ្តថ្មី មួយទៀតរបស់ គណបក្សប្រជាជនកម្ពុជា ក្រោយពេលបោះឆ្នោត គណបក្សប្រជាជន នឹងបន្តពង្រីកកម្លាំងសាមគ្គីជាតិ ជំរុញការកសាង និងអភិវឌ្ឍឃុំ-សង្កាត់ នៅទូទាំងប្រទេសឲ្យទទួលបាន សមិទ្ធផលថ្មីៗទៀត លើគ្រប់វិស័យ ឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះផងដែរ លោក ត្រាំ អ៊ីវតឹក បានអំពាវនាដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់មេត្តាទៅចូលរួមបោះឆ្នោត ទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេព្តាបាចផ្កាជានិមិត្តរូប ដើម្បីផ្តល់ឱកាសឲ្យគណបក្សយើង បន្តអភិវឌ្ឍប្រទេសជាតិ ឲ្យបានរីកចម្រើន ប្រកបដោយចីរភាព លើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ អប់រំ សុខាភិបាល និងសមធម៌យេនឌ័រ ក្នុងក្របខ័ណ្ឌអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ។
លើកកម្ពស់ការអភិវឌ្ឍ សមត្ថភាពឲ្យរដ្ឋបាលឃុំ-សង្កាត់ ឲ្យកាន់តែមានលទ្ធភាព ភាពជាម្ចាស់ការ អភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ពិសេស ធ្វើឲ្យស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋ ត្រូវបានលើកកម្ពស់ ដោយឥតឈប់ឈរ ធានាបាននូវការកាត់បន្ថយភាពក្រីក្រ ការលុបបំបាត់គ្រោះអវិជ្ជា ការថែទាំសុខភាព និងការលុបបំបាត់ អំពើហិង្សាគ្រប់រូបភាព ប្រយោជន៍ បងប្អូនប្រជាពលរដ្ឋ អាចរស់នៅជាមួយដោយវិបុលភាព សុខដុមនីយកម្ម សន្តិសហវិជ្ជមាន និងសង្គិតភាពសស្អាតជាមួយគ្នា ជានិរន្តន៍រៀងទៅអើយ ៕
ដកស្រង់ពីគេហទំព័រ ដើមអំពិល
King of Cambodia

Norodom Sihamuni
Cambodia Prime Minister

Samdech Tejo Hun Sen
ព័ត៌មានផ្សេងៗ
គេហទំព័រសម្ព័ន្ធភាពអ្នកសារ
ព័ត៌មានប្រជាធិប្បតេយ្យ
The league of Democratic Juornalists
(Rasmey Isan)
(Khmer 7 Makara)
( Nitiroth Voice)
( Khmer Isan Voice)
(Kampuchea Truth)
(Panncha Sila)
(Raksmey Siem Reap)
(Raksmey Kompong Thom)
(Raksmey YuthTithar)
(Komnertkon Khmer)
(Raksmey PoriBo)
